លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សូមសូមថ្លែងអំណរគុណយ៉ាងខ្លាំង ជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដែលចូលរួមដោយទឹកចិត្តបរិសុទ្ធ ក្នុងការបរិច្ចាកឈាម នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ យ៉ាងច្រើនកុះករ ជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន។
ក្នុងចំណោមអ្នកស្ម័គ្រចូលរួមមកបរិច្ឆាគឈាមនេះ គឺមានព្រះសង្ឃ សិស្សនិស្សិត ទាហាន រួមទាំងប្រជាពលរដ្ឋគ្រប់វ័យ។
សូមជម្រាបថា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA បានរៀបចំកម្មវិធីបរិច្ចាកឈាម នៅថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច។
កម្មវិធីនេះ ដើម្បីជាកម្លាំងចិត្ត ជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែក ក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម សូមបងប្អូនទាំងអស់ អាចរួមចំណែកតាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត៕
































