លោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះពាល់គ្នានៅព្រំដែនកម្ពុជា-ថៃ ដោយការប្រើប្រាស់អាវុធយ៉ាងធ្ងន់ធ្ងររ។ លោកបានអំពាវនាវឲ្យភាគីទាំងពីរអត់ធ្មត់ ដើម្បីកុំឲ្យជនស៉ីវិលស្លាប់ និងរបួសបន្តទៀត ហើយស្វែងរកការសន្ទនា ស្វែងរកបទឈប់បាញ់ ដើម្បីសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
លោក Anatoly Borovik បានបញ្ជាក់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរបស់លោក ស្តីពីលទ្ធផលគោលនយោបាយការបរទេសរុស្ស៉ី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «យើងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប៉ះពាល់គ្នានៅព្រំដែនកម្ពុជា-ថៃ ដោយការប្រើប្រាស់អាវុធយ៉ាងធ្ងន់ធ្ងររ។ យើងសូមអំពាវនាវឲ្យភាគីទាំងពីរអត់ធ្មត់ ដើម្បីកុំឲ្យជនស៉ីវិលស្លាប់ និងរបួសបន្តទៀត ហើយស្វែងរកការសន្ទនា ដើម្បីស្វែងរកបទឈប់បាញ់ ដើម្បីសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ គោរពសេចក្តីថ្លែងការណ៍រួម គួឡាឡាំពួរ។ យើងគាំទ្រដំណោះស្រាយជម្លោះនេះ ដោយសន្តិភាពវិធី»។
យោធាថៃ បានបើកការឈ្លានពានលើកកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជា បានស្វាគមន៍ការស្នើរបស់សហគមន៍អន្តរជាតិ ដើម្បីការដោះស្រាយសន្តិភាពដោយសន្តិភាពវិធី ប៉ុន្តែភាគីថៃបានទាត់ចោលសំណើទាំងនោះ។
សកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជាបានបង្កឱ្យមានផលវិបាកយ៉ាងច្រើន ខណៈយោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់រួមទាំងយន្តហោះទម្លាក់គ្រាប់បែកវាយប្រហារមិនត្រឹមតែកងទ័ពទេ ក៏បានយកជនស៊ីវិលជាគោលដៅ។ កុមារជាង ១២៧ ០០០ នាក់បានរត់ភៀសខ្លួនជាមួយឪពុកម្តាយនិងក្រុមគ្រួសាររបស់ពួកគេ, ចោលផ្ទះសម្បែង សាលារៀនជាដើម។
ត្រឹមម៉ោង ២រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥នាក់ និងរបួស ៧៣នាក់។ ជនភៀសសឹកចំនួន ៤០៩ ២៩៣នាក់៕






