រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវតាមបណ្តាញផ្លូវថ្នល់


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវតាមបណ្តាញផ្លូវថ្នល់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវតាមបណ្តាញផ្លូវថ្នល់ ដើម្បីស្នើបន្តនីតិវិធីជាមួយទីស្ដីការគណៈរដ្ឋមន្ត្រី៕