នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកជំទាវ បាន ស្រីមុំ បានដឹកនាំក្រុមការងារយុវជនខេត្តប៉ៃលិន បន្តចុះទស្សនកិច្ចស្វែងយល់ពីតំបន់ទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្ត នៃខេត្តដាឡាត់ ប្រទេសវៀតណាម ក្នុងគោលបំណងពង្រីក និងបង្កើនចំណេះដឹងដល់យុវជន សម្រាប់យកមកអភិវឌ្ឍន៍ខេត្តប៉ៃលិន នាថ្ងៃអនាគត។
ក្នុងដំណើរទស្សនកិច្ចសិក្សាក្នុងប្រទេសវៀតណាម ក្រុមការងារបានបំពេញទស្សនកិច្ច តំបន់ទេសចរណ៍កែច្នៃសួនឧទ្យានជាតិនិងទីតាំប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍ធម្មជាតិ ជាច្រើនទៀតនៃខេត្តដាឡាត់ ដែលជាតំបន់ទេសចរណ៍ប្រកបដោយសក្តានុពល ស្រូបយកភ្ញៀវជាតិ អន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ ពង្រីកចំណូលប្រជាជនក្នុងតំបន់ តាមរយៈវិស័យទេសចរណ៍។