សមាគមនារីកម្ពុជា ខេត្តសៀមរាប សហការជាមួយកាកបាទក្រហមខេត្ត ចុះសំណេះសំណាលជាមួយគ្រួសារក្រីក្រជាស្រ្តីគ្មានទីពឹង


ដោយមានកិច្ចសហការរវាងសាខាកាកបាទក្រហមខេត្តសៀមរាប និងសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ ២០១៦ លោកជំទាវ គួយ ណាលីន អនុប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត សៀមរាប និង ជាប្រធានកិត្តិយស សមាគមននារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាលខេត្ត និង ជាអនុប្រធានក្រុមចលនាស្ត្រូី ខេត្តសៀមរាប អមដំណើរដោយលោកជំទាវ លោកស្រី ជាភរិយាថ្នាក់ដឹកនាំ និង អាជ្ញាធរដែនដីជាច្រើន
រូបបានចះុសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋស្ថិតនៅវត្តពួកឃុំ ពួក ស្រុកពួកខេត្តសៀមរាប ចំនួន ៣១ គ្រួសារដែលជាស្ត្រីក្រីក្រ សំរាលកូន មានផ្ទៃពោះ ស្ត្រីមេមា៉យ ចាស់ជរាគ្មានទីពឹង ជនពិការ អ្នកផ្ទុកមេរោគអេដស៍និងកុមារកំព្រា ព្រមទាំងបាននាំយកអំណោយទៅចែកជូនក្នុងមួយគ្រួសារ ៗ ទទួលបាន ​
១/អង្ករ​ ២៥​ គក​
២/សរុង១​
៣/ក្រម៉ា១
៤/ច្រាសដុសធ្មេញ ១
៥/ ថ្នាំដុសធ្មេញ ១
៦/សាប៊ូលុច ១ដំុ
៧/សាប៊ូម្សៅ ១កញ្ចប់
៨/ប្រេងឆា ១ដប
៩/ នំ ១ធុង
១០/ប៊ីចេង ១កញ្ចប់
១១/ អំបិល ១គីឡូ
១២/ទឹកត្រី​ ១យួរ​
១៣/ទឹកសីុអឹុវ​ ១យួរ​
១៤/ ទឹកដោះគោ១កំប៉ុង
១៥/ ថវិកា ៤០.០០០រៀល
(បញ្ជាក់អំណោយកាកបាទក្រហមមានអង្ករ ២៥គីឡូក្រាមក្នុង១គ្រួសារ )
women 9-4-2016 (2)                                        women 9-4-2016 (3)
women 9-4-2016 (4)                                        women 9-4-2016 (5)
women 9-4-2016 (6)                                        women 9-4-2016 (7)
women 9-4-2016 (8)