វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈពីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋស្រុកបរិបូណ៌របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២


កំពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី២ ដើម្បីស្វែងរក ដំណោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋមួយចំនួនដែលជាកង្វះខាតរបស់អាជ្ញាធរដែនដីបំរើគាត់មិនបានល្អកន្លងមក បានធ្វើឡើងនាព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិ បតីភាពលោកជំទាវដោកសុទ្ធាប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីសមាជិកសមាជិកា ក្រុមប្រឹក្សាខេត្តស្រុកបរិបូណ៌គណៈអភិបាលស្រុកមន្ទីរអង្គភាពជំនាញជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋមកពីឃុំក្នុងស្រុកបរិបូណ៌សរុបចំនួន៣០០នាក់។

តំណាងប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់បាន លើកឡើងអំពីក្តីកង្វល់ របស់ពួកមកសំណូមពរដល់ក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តមានដូចជា៖អាជ្ញាធរនិងប្រជាពលរដ្ឋឃុំឆ្នុកទ្រូសុំដីសម្បទាននិងដីកសិកម្ម,អាជ្ញាធរនិងប្រជាជននៅតាមផ្លូវទំនប់អាចាំងសុំធ្វើស្ពានចូលភូមិ,សំណូមពរ
សុំផ្លូវលំនិងស្ពាន,បង្ក្រាបបញ្ហាក្មេងទំនើង,បង្រ្កាបបញ្ហាគ្រឿងញៀន,បទល្មើសនេសាទ,កន្លែងដាក់ចាក់
សំរាម,តម្លៃទីផ្សារស្រូវនិងម៉ាស៊ីនសំងួតស្រូវ សេវាសាធារណៈដូចជាសៀវភៅគ្រួសារអត្តសញ្ញាណប័ណ្ណមានការយឺតយ៉ាវ និងបញ្ហាមួយចំនួនទៀតសំណូមពរសរុបមានចំនួន១៦សំណួរនិងសំណូមពរ នៅក្នុងមូលដ្ឋានឃុំរបស់ពួកគាត់ ។

ចំពោះបញ្ហានិងកង្វល់សំខាន់ៗ ដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តបានធ្វើការ បកស្រាយ និងបានអោយមន្ទីរជំនាញ បកស្រាយជូនអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋបានចំនួន៧សំណួរនិងសំណូមពរនៅសល់ចំនួន៩សំណួរទៀត។ហើយសំណួរដែលនៅសេសសល់ របស់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋដែលបានលើកឡើងចំនួន១៦ទៀតក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តនិងទទួល យកទៅពិភាក្សាជាមួយជំនាញនិងសុំយោបល់ថ្នាក់លើ ដោះស្រាយជូន អោយបានសមស្រមតាមច្បាប់ ដើម្បីអោយអាជ្ញាធរនិងប្រជាពលរដ្ឋទទួលយកបានទាំងអស់គ្នា។

លោកជំទាវដោកសុទ្ធាបានមានប្រសាសន៍បិទអង្គវេទិកានាពេលនោះដោយបានថ្លែងបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែគិតគូរដល់

 

បងប្អូនជានិច្ច ហើយរដ្ឋាភិបាល មិនចង់អោយប្រជាពលរដ្ឋក្រីក្រនោះទេ ទាំងកម្មករ កម្មការិនី មន្ត្រីរាជការ ប៉ុន្តែការដោះស្រាយផ្អែកទៅលើកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះប្រជាពលរដ្ឋត្រូវតែមាន ជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា កុំចាញ់ការញុះញង់របស់អ្នកដទៃនិងអ្នកនយោបាលបោកប្រាស់របស់ជនអគិតអោយមួយក្តាប់តូចអោយសោះគឺត្រូវជឿទុកចិត្តលើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខ ។

ក្រោយពីបានស្តាប់ការបកស្រាយរបស់គណៈអធិបតីនិងជំនាញរួចមក ធ្វើអោយអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋមានសេចក្តីរីករាយយ៉ាងខ្លាំង ទោះបីការដោះស្រាយមិនទាន់បានមួយចំនួនតូចក៏ដោយ នូវបញ្ហានិងកង្វល់ដែលពួកគាត់បានលើកឡើងក៏ដោយ ក៏ពួកគាត់បានអស់ចិត្តដែរ ព្រោះតែក្រុមប្រឹក្សានិងគណៈអភិបាលខេត្តនិងជំនាញទាំងអស់យកបញ្ហាដែលបានលើកឡើងនូវក្តីកង្វល់របស់ពួកគាត់ថានឹងយកទៅដោះស្រាយអោយបានសមស្រប និងអាចទទួលយកបានទាំងអស់គ្នា៕