មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញកាត់ខ្សែបូរសម្ពោធប្រគល់និងទទួលផ្ទះបន្ថែមចំនួន ១០០ខ្នង និងអណ្តូង ១២៥ទៀត ជូនដល់អតីតយុទ្ធជន និងនិវត្ដជន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់។
ពិធីកាត់ខ្សែបូរ និងប្រគល់ទទួលនេះ បានធ្វើឡើងបន្ទាប់ពីបញ្ចន់កិច្ចសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន និងនិវត្ដជនចំនួន ១,១៦៩គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់៕


























