ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពីការធ្វើអាជីវកម្មផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល


ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការធ្វើអាជីវកម្មផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនឯកជន និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងដើម្បីស្តាប់មតិយោបល់ក្រុមហ៊ុនពីការលើកឡើងរបស់ប្រជាពលរដ្ឋ និងការរប្រកួតប្រជែង ជាមួយយានយន្តអគ្គិសនី ដែលមានតំលៃថោក និងពេញនិយមពីអ្នកប្រើប្រាស់ក្នុងការផ្ដល់សេវាដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដូចគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានធ្វើការណែនាំក្រុមហ៊ុនទាំងអស់ឱ្យគោរពគោលការណ៍ណែនាំ និងព័ត៌មានផ្សេងៗដែលបានចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន ហើយក្រុមហ៊ុនត្រូវផ្ញើរនូវទិន្នន័យ និងរបាយការណ៍ជូនមកក្រសួងដើម្បីធ្វើការវាយតម្លៃ និងតាមដានចំពោះសកម្មភាពរបស់ក្រុមហ៊ុននីមួយៗ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ផ្តាំផ្ញើរសូមឱ្យក្រុមហ៊ុនទាំងអស់ចូលរួមគោរពនូវវិធានការណែនាំរបស់ក្រសួងដែលបានដាក់ចេញ ពិសេសលើការបើកបរចរាចរណ៍លើដងផ្លូវ និងសូមជួយស្រាយបំភ្លឺ ការបច្ចេញមតិយោបល់របស់ប្រជាពលរដ្ឋ ចំពោះសេវាកម្ម និងបញ្ហាផ្សេងៗរបស់អ្នកបើកបរនៅលើបណ្តាញសង្គម៕