ខេត្តព្រះវិហារ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរិះគន់អ្នកប្រឆាំងដែលនិយាយថាខ្លួន Like ឲ្យទៅលោកនេះទេ ប៉ុន្តែចូលទៅ Like លោក ហ៊ុន សែន ។ សម្តេចបានសង្កត់ធ្ងន់លើចំណុចនេះដោយតបវិញថា បើល្ងង់ណាស់មកសួរ ហ៊ុន សែន វិញ អធិរាជ ហ្វេសប៊ុក ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរិះគន់បែបនេះ នារាត្រីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅឃុំម្លូព្រៃ ស្រុកឆែប ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យ ដំណើរការរោងចក្រផលិតស្ករស របស់ក្រុមហ៊ុន រូយហ្វេង ខេមបូឌា អ៊ិនធឺណាសិនណល ខមភេនី លីមីតធីត ដែលជាគម្រោងវិនិយោគដ៏ធំផលិតស្ករសតាំងពីឆ្នាំ១៩៩៨ នៅប្រទេសចិន ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្តេចមានអ្នក Like ហ្វេសប៊ុក របស់សម្តេចជាង៣,៨លាននាក់ នៅតែបន្តិចទៀតចូលដល់៤លានហើយ ។
ហ្វេសប៊ុករបស់សម្តេច ត្រូវបានបញ្ចូលទៅក្នុង Top៥ ក្នុងពិភពលោក និងមានថ្ងៃខ្លះសម្តេចបានលេខ១លើពិភពលោក ថ្ងៃខ្លះមាននៅក្នុង Top៥ ពិភពលោក ក្នុងនោះមានជាមួយ លោកបារ៉ាក់ អូបាម៉ា ដែលមានគេ Like ច្រើន ។
សម្តេចតេជោមានប្រសាសន៍ថា ខ្ញុំអត់យល់ទេ នេះគឺជាការបង្កហេតុតែប៉ុណ្ណោះ គេបង្កហេតុមិនចេះឈប់ គេបង្ខំឲ្យខ្ញុំឆ្លើយ តែខ្ញុំគិតថា មិនគួរឆ្លើយជាមួយនឹងមនុស្សឆ្កួតហ្នឹងទេ ។ ហ្សែន របៀបដូចម្តេច គឺដូច្នោះ ។ ពូជស្វាយគឺស្វាយ ពូជក្រូចវាក្រូច និយាយប៉ុណ្ណឹងដឹងហើយ ។ សម្តេចតេជោបន្តថា ខិតខំរៀបចំនៅពេលបុណ្យចូលឆ្នាំប្រពៃណីជាតិឲ្យសប្បាយ បែរជាចូលឆ្នាំគិតតែពីជេររហូត ចំណែកយើងអត់ទៅខ្វល់ទេ ៕
សម្តេចតេជោថ្លែងឆ្ពោះទៅកាន់លោក សម រង្ស៊ី ជុំវិញការចុច Likes តាមបណ្តាញសង្គមហ្វេសប៊ុក
