ឯកឧត្តម លី ឡេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយពីការធ្វើបដិវត្តន៍ និងសភាពការណ៍នយោបាយថ្មីនៅប្រទេសកម្ពុជា


ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ផ្សព្វផ្សាយពីការធ្វើបដិវត្តន៍ និងសភាពការណ៍នយោបាយថ្មីនៅប្រទេសកម្ពុជា ជាមួយបងប្អូនកងកំលាំង ពលទាហ៊ាន តំបន់ប្រតិបត្តិការសឹករងខេត្ត កងកំលាំងអាវុធហត្ថខេត្ត និងកងកំលាំងនគរបាលខេត្ត ។ បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បាននាំយកថវិកាខ្លះ ដើម្បីលើកទឹកចិត្តជូនបងប្អូនកងកំលាំងដែលបានខិតខំត្រៀមខ្លួន បង្ការទប់ទល់នឹងសភាពការណ៍ថ្មី នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។