ឯកឧត្តម ហួត ហាក់ ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពសាងសង់ស្នាក់ការគណបក្ស និងសាលប្រជុំគណបក្សស្រុកបារាយណ៍


ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្នាក់ការគណបក្ស និងសាលប្រជុំគណបក្សស្រុកបារាយណ៍។

ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានគូសបញ្ជាក់ថា ស្នាក់ការគណបក្ស និងសាលប្រជុំនេះ នឹងក្លាយជាទីតាំងដ៏សមស្របសម្រាប់បម្រើការងាររបស់គណបក្ស ការរៀបចំកិច្ចប្រជុំ ការបណ្តុះបណ្តាល និងសកម្មភាពនានារបស់ក្រុមការងារគណបក្សនៅមូលដ្ឋានស្រុកបារាយណ៍ផងដែរ៕