ឯកឧត្តមឈួរ ច័ន្ទឌឿន ព្រមទាំងប្រធានអង្គភាពជុំវិញខេត្តអញ្ជើញចូលរួមបុណ្យសពលោកយាយឧបាសិកាឱ យ៉ាន


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៧ឯកឧត្តមឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងប្រធានអង្គភាពជុំវិញខេត្តបានអញ្ជើញចូលរួមបុណ្យសពលោកយាយឧបាសិកាឱ យ៉ានអាយុ៨៤ឆ្នាំត្រូវជាម្តាយក្មេកឯកឧត្តមសៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំងដែលបានទទួលមរណៈភាពនៅវេលាម៉ោង៧និង៣០នាទីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៧ដោយគាពាធនៅគេហដ្ឋាន ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿនបានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពពីសំណាក់សម្តេចសាយ ឈុំប្ធានព្រឹទ្ធសភា​ សម្តេចហេងសំរិនប្រធានរដ្ឋសភាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី កន្លងមកសម្តេច តែងតែគិតគូរពីសុខទុក្ខមន្រ្តីរាជការប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនប្រកាន់បក្សពួកនិងនិន្នាការនយោបាយឡើយ។
ក្នុងឱកាសឯកឧត្តម ឈួរ ច័ន្ទឌឿន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ក៏បានចូលបុណ្យនូវថវិកាចំនួន ៤លានរៀលដល់ក្រុមគ្រួសារសពផងដែរ ។

ឯកឧត្តម សៀត គឹមលៀង តំណាងអោយគ្រួសារសពបានផ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្តេចថ្នាក់ដឹកនាំ ព្រមទាំងឯកឧត្តមអភិបាលខេត្ត និងប្រតិភូទាំងអស់ ដែលបានគិតគូរពីសុខទុក្ខមន្ត្រីរាជការនិងប្រជាពលរដ្ឋ សូមជូនពរអោយសម្តេចនិងឯកឧត្តម ព្រមទាំងប្រតិភូទាំងអស់សូមមានសុខភាពល្អ ជន្មយឺនយូរ និងទទួលបានជ័យជំនះគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំប្រទេសជាតិអោយកាន់តែរីកចម្រើនថែមទៀត ។