តំណាងរាស្រ្ត មណ្ឌលកំពត នាំយកទឹកស្អាតសម្រាប់ប្រើប្រាស់ផ្តល់ជូនប្រជាពលរដ្ឋដែលកំពង់ជួបការខ្វះខាតទឹកស្អាតប្រើប្រាស់


កំពត-ស្រុកកំពង់ត្រាច ៖ ព្រឹកថ្ងៃទិ២២ ខែមេសា ឆ្នាំ២០១៦ លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលកំពត អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក ,លោកប្រធានមន្ទីរបរិស្ថាន, និងអាជ្ញាធរមូលដ្ឋាន មានលោកអភិបាល លោកអភិបាលរង លោកមេឃុំ លោកមេភូមិ រួមជាមួយកងកម្លាំង ប្រដាប់អាវុធ បាននាំយកទឹកស្អាតមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពង់ជួបការខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃចំនួន ជាង ៨០០ គ្រួសារ ដែលពួកគាត់រស់នៅភូមិព្រៃទប់ ភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។
Kampot 22-4-2016 (2)                                            Kampot 22-4-2016 (3)
Kampot 22-4-2016 (4)