ព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ២០១៦ លោកជំទាវ ពៅ សុខ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងអ្នកស្ម័គ្រចិត្តកាក បាទក្រហមប្រចាំភូមិនាំយកអំណោយមនុស្សធ៌មសាខាកាកបាទក្រហម ខេត្តចុះ សួរសុខទុក្ខនិងផ្តល់ជូនប្អូនប្រុស សឿន ម៉ាញ អាយុ២២ឆ្នាំ រងគ្រោះថ្នាក់ចរាចរបាក់ភ្លៅខាងឆ្វេង និងពិការកាត់ម្រាមជើង ជាកូនកំព្រារស់នៅជាមួយជីដូនចាស់ជរាឈ្មោះ វ៉ាន ភ្លោះ អាយុ៧៨ឆ្នាំ រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ អំណោយដែលបានផ្តល់ជូនមាន៖ អង្ករ៥០kg ទឹកត្រី១យួ ទឹកស៊ីអីុវ១យួ ត្រីខ១ឡូ ប្រេងឆា១ដប មី១កេះ ឃីត១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង) និងថវិកា១០០០០០រៀល ។