រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី ចាប់ផ្តើមបំពេញទស្សនកិច្ចចំនួន ២ថ្ងៃ នៅកម្ពុជាបន្ទាប់ពីបានអញ្ជើញមកដល់នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៦ ។
នៅវេលាថ្ងៃទី២២ ខែមេសា ឯកឧត្តម វ៉ាង យី នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស… និងក្រោយមកយាងបង្គំគាល់ព្រះមហាក្សត្រខ្មែរ… និងនៅវេលារសៀល នឹងជួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ ។
មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅកម្ពុជានេះ គឺដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អ និងពង្រីកកិច្ចសហប្រតិបត្តការប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ ។