រដ្ឋមន្ត្រីការបរទេសចិនទស្សនកិច្ចកម្ពុជា


Wang Yi 22 04 16 2 copy

     រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ចិន ​ឯក​ឧត្តម ​វ៉ាង យី ចាប់​ផ្តើម​បំពេញ​ទស្សន​កិច្ច​ចំនួន​ ២​ថ្ងៃ ​នៅ​កម្ពុជា​បន្ទាប់​ពី​បាន​អញ្ជើញ​មក​ដល់​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​មេសា​ ឆ្នាំ ២០១៦ ​។

     នៅ​វេលា​ថ្ងៃ​ទី​២២ ខែ​មេសា ឯក​ឧត្តម វ៉ាង យី នឹង​ជួប​ពិ​ភា​ក្សា​ទ្វេ​ភាគី​ជា​មួយ​នឹង​ ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រ​សួង​ការ​បរ​ទេស​… និង​ក្រោយ​មក​យាង​បង្គំ​គាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ​… និង​នៅ​វេលា​រសៀល នឹង​ជួប​ ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង និង​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​ សម្តេច​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​ ។

     មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រ​សួង​ការ​បរ​ទេស​កម្ពុជា​ លោក​ ជុំ សុន្ទរី បាន​បញ្ជាក់​ថា ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​ដ៏​ល្អ​ និង​ពង្រីក​កិច្ច​សហ​ប្រតិបត្ត​ការ​ប្រ​កប​ដោយ​ផ្លែ​ផ្កា​ រវាង​ប្រ​ទេស​ទាំង​ពីរ ។