សម្ដេចតេជោ ហ៊ុន សែន ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា ដែលមកចូលរួម ISC នៅកម្ពុជា


សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦​នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក អែនឌ្រូ​ អាសៀម៉ា អាមួកូ Andrew Asiamah Amoako, អនុប្រធានទី២ សភានៃសាធារណរដ្ឋហ្គាណា ក្នុងឱកាសដែល លោកអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជំនួបនេះ បានធ្វើឡើង នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា៕