លោកជំទាវ ញឹក សាគន្ធ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោៈយោបល់របស់ក្រុមប្រឹក្សាខេត្ត


ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ ញឹក សាគន្ធ អភិបាលរង ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោៈយោបល់របស់ក្រុមប្រឹក្សាខេត្ត៕

គោលបំណងនៃវេទិកានេះ គឺដើម្បីអោយបងប្អូូនប្រជាពលរដ្ឋលើកទ្បើងពីបញ្ហា និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោកប្រធានមន្ទីរទាំងអស់ជុំវិញខេត្ត៕

ជាលទ្ធផល វេទិកាបានដោៈស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ និងបានដោៈស្រាយតាមសំណូមពរ សេចក្ដីត្រូវការជូនព្រមទាំងពន្យល់ពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោៈពលករដែលធ្វើការនៅក្រៅប្រទេសអោយមានភាពស្របច្បាប់ និងចុៈជួបពលករដល់ប្រទេសថៃ និងផ្តល់លេខទូរស័ព្ទ សម្រាប់អាចធ្វេីការទំនាក់ទំនងរកការងារធ្វើក្នុងប្រទេស ព្រមទាំងពន្យល់ពីការធ្វើចំណាកស្រុកដោយសុវត្ថភាព ចំនួនជាង៤០០នាក់នៅស្រុកសំទ្បូត ខេត្តបាត់ដំបង ។