លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តបន្ត


រសៀលថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ គ.ស.២០១៧ លោកជំទាវឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែធ្នូ និងលើកទិសដៅអនុវត្តបន្ត នៅទីស្តីការក្រសួង ។