ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រួមដំណើរដោយ ឯកឧត្ដម សួស គង់ បានអញ្ជើយពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST


រសៀលថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងក្រុមបច្ចេកទេស បានអញ្ជើយពិនិត្យការដ្ឋាន ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១៧ គ.ម មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិខ្ចាស់ឃុំខ្ចាស់ដោយឆ្លងកាត់ឃុំចាន់ ស ទៅភ្ជាប់និងឃុំខ្នារពោធិ៍ ក្នុងភូមិសាស្រ្ដស្រុកសូទ្រនិគមខេត្តសៀមរាប ។
លទ្ធផល ៖ ការងារឈូសឆាយ ១០០% ការងារលើកតួរផ្លូវ ៣១,៤៦% ការងារដីស្រទាប់គ្រឹះរង ៧,៦១% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៨ ។ មានផ្លូវ DBST ចំនួន ៦ ខ្សែសរុបប្រវែង ១២២ គ.ម ដែលគ្រោងនឺងកំពុងស្ថាបនាក្នុងចន្លោះពីឆ្នាំ ២០១៦-២០២០ នៅខេត្តសៀមរាប ៕