គណៈកម្មាធិការអចិន្ត្រៃយ៍សភាសម្រេច ៣ចំណុច


Senate 05 05 16 2 copy

     គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំនៅថ្ងៃនេះ ដោយបានសម្រេចអនុម័តរបៀបវារៈ៣ក្នុងនោះ រួមមានសំណើជ្រើសតាំងសមាជិកព្រឹទ្ធសភាថ្មី ជំនួស សម្តេចព្រះរាជបុត្រីព្រះរៀម នរោត្តម បុប្ឆាទេវី ផងដែរ ។

     សូមជំរាបថា សម្តេចព្រះរៀម នរោត្តម បុប្ឆាទេវី បានសុំលាលែងពីតំណែងសមាជិកព្រឹទ្ធសភា ដែលមានការបង្ហើបថា ព្រះអង្គគ្រោងនឹងមានតំណែងថ្មីជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ។

     ក្នុងការសម្រេចលើរបៀបវារៈ ២ដទៃទៀត គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហុងគ្រី ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ ជូនគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍បទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាពិនិត្យ និងសិក្សាដោយសហការជាមួយគណ:កម្មការ កិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន រួចធ្វើរបាយការណ៍ជូនគណ:កម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាវិញ… ។

     ចំណុចសម្រេចលើរបៀបវារៈទី៣ គឺការអនុម័តយល់ព្រមប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី យុត្តិធម៌អនីតិជន ជូនគណៈកម្មការនិតិកម្ម ពិនិត្យសិក្សាដោយសហការជាមួយនឹងគណៈកម្មការសុខាភិបាល សង្គមកិច្ច អតិតយុទ្ធជន យុវនិតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចការនារី ហើយធ្វើរបាយការណ៍ជួនគណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភាវិញ ។