រដ្ឋបាលខេត្ត បានប្រជុំរៀបចំផែនការផ្សព្វផ្សាយពីការអនុវត្ត និងការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប ជាពិសេសតំបន់ជុំវិញផ្សារចាស់ តំបន់ផាប់ស្រ្ទីត


ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងទី២៧ ខែធ្នូ ឆ្នាំ២០១៧ លោក ទៀ សីហា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានការចូលរួមពីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ដើម្បីរៀបចំផែនការផ្សព្វផ្សាយពីការអនុវត្ត និងការរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងសៀមរាប ជាពិសេសតំបន់ជុំវិញផ្សារចាស់ តំបន់ផាប់ស្រ្ទីត ក្រុងសៀមរាប ខេត្តសៀមរាប។

ជាមួយគ្នានេះ លោក អភិបាលរងខេត្ត បានបញ្ជាក់ឲ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៧ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ។