រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការបូមស្តារ និងលាងបណ្តាញលូ នៅផ្លូវចំនួន


នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមថ្ងៃដំបូងនៃដំណើរការបូមស្តារ និងលាងបណ្តាញលូ នៅផ្លូវចំនួន ៥ខ្សែ គឺ មហាវិថីសហព័ន្ឋរុស្ស៊ីមហាវិថីកម្ពុជាក្រោម ផ្លូវលេខ ៥២៨ ផ្លូវលេខ ២២២ និងផ្លូវលេខ ២៥៣។
រដ្ឋបាលរាជធានីភ្នំពេញ នឹងបូមស្តារនិងលាងបណ្តាញលូ ប្រវែង ៤៦០គម ក្នុងខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌដូនពេញ និងខណ្ឌទួលគោក។