រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម ទិញម៉ាស៊ីនបូមទឹកចល័តធុនមធ្យមចំនួន ៤០០ គ្រឿងពីប្រទេសឥណ្ឌា


ម៉ាស៊ីនបូមទឹកចល័តធុនមធ្យម កម្លាំង ៦៥ សេះ និងមានទុយោបូម ទំហំ ៣ តឹក សរុបចំនួន ៤០០ គ្រឿង ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម ទិញពីប្រទេសឥណ្ឌា កាលពីឆ្នាំ ២០០២ ។ គិតត្រឹមដើមឆ្នាំ ២០១៨ បើទោះបីជាម៉ាស៊ីនបូមទឹកទាំងអស់នេះ ត្រូវបានប្រើប្រាស់ក្នុងការបូមអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋអស់រយៈកាលប្រមាណ ១៦ ឆ្នាំ រួចទៅហើយក្តី ប៉ុន្តែ ដោយមានការយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួសជុល ថែទាំជាប្រចាំ ម៉ាស៊ីនបូមទឹកទាំងនេះ នៅតែរក្សាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការជួយអន្តរាគមន៍សង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដដែល ។