តំណាងរាស្ត្រ នៃកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខកម្លាំងទាំង៣ប្រភេទ នៅខេត្តប៉ៃលិន


នៅព្រឹក ថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ស សុខា លោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងទាំង៣ប្រភេទ នៅខេត្តប៉ៃលិន សរុបចំនួន ៦០០នាក់។

ក្នុងបំណងផ្សាភ្ជាប់ឱ្យកាន់តែជិតស្និទ​រវាងអ្នកតំណាងរាស្រ្ត និងកងកម្លាំងប្រដាប់អាវុធទាំងអស់ទូទាំងខេត្តប៉ៃលិន ជាពិសេសស្វែង​យល់​ពី​សុខទុក្ខ និងបញ្ហាប្រឈមទាំងឡាយណា ដែលអាចកើតមាន ចំពោះកង​កម្លាំង​ប្រដាប់​​អាវុធ​​ផង​ដែរ។