លោក ម៉ែន វិបុល ជំរុញឱ្យមន្រ្តីក្រោមឱវាទចុះទៅមូលដ្ឋាន ដើម្បីដឹងពីស្ថានភាពរបស់ប្រជាពលរដ្ឋ និងអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី


ស្វាយរៀង: លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ត ស្វាយរៀងបានមានប្រសាសន៍ថា ការធ្វើអត្តសញ្ញណប័ណ្ណសព្ជាាតិ ខ្មែរគំរូថ្មី គឺ មាន សារៈ សំខាន់ណាស់ ពីព្រោះយើងគ្រប់គ្នាត្រូវការ ជាចាំបាច់សំរាប់ខ្លួនយើងផ្ទាល់និងសំរាប់បំរើសេចក្តីតម្រូវការរបស់យើង ដែលរស់នៅក្នុងសង្គម។
លោក ម៉ែន វិបុល បានមានប្រសាសន៍ដូចច្នេះ ខណៈដែលឯកឧត្តមបានអព្ជើាញជាអធិបតីនៅក្នុង ពិធីជួបសំណេះសំណាលជាមួយមន្ត្រីជាសមាជិកសមាជិកាគណបក្សនៅថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំកូតា គណបក្សប្រជាជនស្រុករំដួល ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៦នេះ។
លោក ម៉ែន វិបុល បានមានប្រសាសន៍ឱ្យដឹងទៀតថា ក្រៅពីការធ្វើអត្តសញ្ញាណប័ណ្ណសព្ជាាតិខ្មែរគំរូថ្មី យើងគ្រប់គ្នាត្រូវជំរុញការចុះឈ្មោះនៅមូលដ្ឋានជាក់ ស្តែងហើយបព្ហាាដែលប្រឈមនោះ គឺអ្នកចំណាកស្រុក ហើយត្រូវពន្យល់ចាស់ៗឱ្យគាត់យល់អំពីអត្ថប្រយោជន៍នៃអត្ថប្រយោន៍ នៃអត្ថសញ្ញាណប័ណ្ណគំរូថ្មី ត្រូវដាក់ផែនការឱ្យចំទិសដៅ។
លោក ម៉ែន វិបុល បានមានប្រសាសន៍ឱ្យដឹងទៀតថា នៅទូទាំងខេត្ត មានប្រជាពលរដ្ឋត្រូវផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី ប្រមាណ៤សែននាក់ ហើយនាពេលបច្ចុប្បន្ននេះយើង បានផ្តល់ជូនប្រជាពលរដ្ឋបានចំនួនជាង៣៥០.០០០នាក់រួចហើយ។ បព្ហាាសំខាន់ដែលយើងត្រូវធ្វើដោយ ខានមិនបាននោះគឺ មន្ត្រីទាំងអស់ត្រូវចុះទៅមូលដ្ឋាន ដើម្បីមើលពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ទើបជាការប្រសើរ៕

Men Vibol 13-5-2016 (1)

Men Vibol 13-5-2016 (2)

Men Vibol 13-5-2016 (3)