ឯកឧត្តម ម៉ី លីហួត បានបន្តដឹកនាំមន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ


រសៀលថ្ងៃពុធ ៨ កើត ខែមាយ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៨ ឯកឧត្តម ម៉ី លីហួត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំមន្ត្រីជំនាញរបស់ក្រសួង រួមដំណើរជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរមុខងារសាធារណៈខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំធ្វើការស្នើសុំប្រើប្រាស់មន្ត្រីឆ្មាំទំនប់ ។