អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកែវផុស តម្លៃជិត៤ម៉ឺនដុល្លារ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់


ភ្នំពេញ៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលសាងសង់ អស់ថវិកា សរុបប្រមាណ ៣៩,០០០ ដុល្លារអាមេរិក ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ក្រោមវត្តមាន លោកឧកញា ម៉ុង ឫទ្ធី ប្រធានក្រុមការងារ ចុះជួយឃុំកែវផុស ។
ក្នុងឱកាសនោះផងដែរ ក៏មានការចូលរួមពីសំណាក់ លោក ឯម ប៊ុនសាត ប្រធានគណបក្ស ស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា អនុប្រធាន គណបក្សស្រុក លោក ឯម ភាព លោក ចេន រ៉េត អនុប្រធានក្រុមការងារ ចុះជួយឃុំកែវផុស សមាជិកគណបក្សឃុំ និងប្រជាជនចំនួន ៧៤នាក់ ផ្សេងទៀត ។
សម្រាប់ថវិកាសាងសង់អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំកែវផុស នេះ បានមកពីការចូលរួម មានដូចជា៖ ១-លោកបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ផ្តល់ដីមួយកន្លែង មានតំលៃ ១៥,០០០ ដុល្លារអាមេរិក និងថវិកា ១៨,៩៧០ ដុល្លារអាមេរិក, ២- លោកជំទាវ គង់ មាលា ថវិកា ២,០០០ ដុល្លារអាមេរិក , ៣-លោក នុត លីឆូយ ផ្តល់នូវស៊ីម៉ងត៍ ចំនួន ១៥តោន ថវិកា១,០២០ ដុល្លារអាមេរិក , ៤- កំពង់ផែឧកញ៉ាម៉ុង ថវិកា១,០០០ ដុល្លារអាមេរិក ,៥- លោក វ៉ា ស៊ីណា ថវិកា ៨៦០ ដុល្លារអាមេរិក , ៦ លោក អ៊ួ យី ថវិកា១២០ ដុល្លារអាមេរិក , និង៧- លោក ប្រាក់ សុវណ្ណ ថវិកា ៣០ ដុល្លារអាមេរិក ផងដែរ៕

Mong Rithy 14-5-2016 (7)

Mong Rithy 14-5-2016 (1)

Mong Rithy 14-5-2016 (3)

Mong Rithy 14-5-2016 (4)

Mong Rithy 14-5-2016 (6)