សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី បើកកម្មវិធី ប្រកួតវាយកូនគោល ពានរង្វាន់សម្តេចវិបុលសេនាភក្តី សាយ ឈុំ


ព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាយ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី បើកកម្មវិធីប្រកួតវាយកូនគោល ពានរង្វាន់សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅទីលានវាយកូនគោល ដឺហ្គ្រេន ភ្នំពេញ រាជធានីភ្នំពេញ និងផ្តល់ កិត្តិយស ប្រគល់ពានរង្វាន់ ដល់ជ័យលាភី ក្នុងការប្រកួតនេះផងដែរ៕