ស្រ្តីត្រូវពស់ចឹងរលួយជើងបានទទួលអំណោយមនុស្សធម៌ពីឯកឧត្តមឧកញ៉ាកុយ សុវណ្ណក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា


កំពង់ឆ្នាំង៖នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមឧកញ៉ាកុយ សុវណ្ណក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាចរួមដំណើរដោយអាជ្ញាធរដែនដីបានអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូន ស្ត្រីចំណាស់ម្នាក់ឈ្មោះជ័យ សម្បត្តិអាយុ៥៣ឆ្នាំរស់នៅជាមួយម្តាយមីងដែលជាស្ត្រីមេម៉ាយចាស់ជារាឈ្មោះ ជ័យ យ៉ាត អាយុ៧៥ឆ្នាំរស់នៅក្នុងភូមិក្បាលដំរី ឃុំច្រេស ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ត្រូវបានសត្វពស់មិនស្គាល់ចឹកជើងនៅពេលយប់មិនមានអ្នកណាមើលបណ្តាលអោយរលួយជើង ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឧកញ៉ាកុយ សុវណ្ណបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់អគ្គមហាសេនាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តី,សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា,
សម្តេចចៅហ្វាវាំងគង់ សំអុលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ទីព្រះបរមរាជវាំង ដែលកន្លងមកសម្តេចតែងតែនឹករលឹក គិតគូរពីសុខទុក្ខរបស់ ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែ ងនៅពេលដែលមានទុក្ខលំបាកគឺសម្តេចនិងលោកជំទាវតែងផ្តល់ជូននូវអំណោយនិងថវិកាជូនបងប្អូនគ្រប់ៗគ្នាទាំងអស់ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តមកុយ សុវណ្ណក៏បានផ្តាំផ្ញើដល់ស្រ្តីរងគ្រោះត្រូវថែទាំសុខភាពអោយបានល្អនិងផ្តាំផ្ញើដល់អ្នកមីងជ័យ យ៉េត ត្រូវបន្តយកក្មួយទៅព្យាបាលនៅមន្ទីរពេទ្យជៀសវាងទុកក្មួយព្យាបាលថ្នាំខ្មែរគ្មានអ្នកទទួលខុសត្រូវនិងគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ។

ឯកឧត្តមឧុកញ្ញ៉ាកុយសុវណ្ណព្រមទាំងអាជ្ញាធរដែនដីបានប្រគល់ជូនស្ត្រីរងគ្រោះដោយសាពស់ចឹកនៅពេលនោះមានៈអង្ក៥០គីឡូក្រាម,មីមួយកេស,ទឹកត្រីមួយយូរ,ទឹកស៊ីអ៊ីវមួយយួរ,ទឹកផ្លែឈើ,ទឹកដោះគោឆៅ២យួរ,ត្រីខមួយយួរ,រួមនិងថវិកាផ្ទាល់របស់ឯកឧត្តមឧកញ្ញ៉ា កុយសុវណ្ណចំនួន៥០ម៉ឺនរៀលផងដែរ៕