ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសដ៏ល្អ សម្រាប់ការដឹកនាំប្រទេសជូនប្រជាពលរដ្ឋ


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម និងត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើសដ៏ល្អ សម្រាប់ការដឹកនាំប្រទេសព្រោះគណបក្សមានភាពច្បាស់លាស់ និងទទួលខុសត្រូវចំពោះអនាគត ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ព្រោះថា ប្រទេសជាតិមានសុខសន្តិភាព ឬសង្រ្គាមអាស្រ័យលើថ្នាក់ដឹកនាំ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈដែលលោក ចូលរួមនៅក្នុងពិធីប្រកាសទទួលស្គាល់ យុវជនគណបក្សប្រជាជនថ្នាក់ឃុំថ្នាក់ ភូមិនៅស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦។ ឯកឧត្តម បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា សកម្មជនយុវជន ដែលមានទឹកចិត្ត និងឆន្ទៈដែលបានជ្រើសរើសចូល រួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្ម័គ្រចិត្ត និងបានចំណាយកម្លាំងកាយចិត្ត និងពេលវេលាដើម្បីបម្រើកិច្ចការគណបក្ស និងប្រជាពលរដ្ឋ ដែលនេះ គឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ឲ្យដឹងថា «គណបក្សប្រជាជន ត្រូវបានបង្កើតមុនគេជាយូរមកហើយ ដែលយុវជនជំនាន់មុនបាន ចូលរួម រំដោះ ប្រទេសជាតិ បម្រើប្រជាជន បានបង្កើតនិងបន្សល់ ទុកនូវស្នាដៃ ជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។ ដូច្នេះយុវជន ត្រូវចូលរួមថែរក្សាស្នាដៃ ទាំងអស់នេះ ជាពិសេសសុខសន្តិភាព ស្ថេរភាព ដែលបង ប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស កំពុងតែ មានមោទនភាពចំពោះសុខសន្តិភាព ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍនៅកម្ពុជា។ គណបក្សប្រជាជនបានឈ្នះជាបន្តបន្ទាប់ និងបន្តឈ្នះដោយកត្តាខ្លួនយើង ក្នុងនោះគឺរាជរដ្ឋាភិបាល មានគោលនយោបាយច្បាស់លាស់ និងបានអភិវឌ្ឍលើគ្រប់វិស័យដើម្បីលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋព្រមទាំង បានខិតខំ ដោះស្រាយនិងធ្វើការងារច្រើនណាស់និងបន្តធ្វើសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ»៕

HUN MANET (5)

HUN MANET (7)

HUN MANET (4)

HUN MANET (6)

HUN MANET (8)

HUN MANET (9)