មន្ទីរពេទ្យព្រះអង្គឌួងព្យាបាលភ្នែក ៤ថ្ងៃឥតគិតថ្លៃ


Announment 19 05 16 copy

     មន្ទីរពេទ្យព្រះអង្គឌួង នឹងបើកការព្យាបាលវះកាត់ជំងឺភ្នែកឡើងបាយ ដោយឥតគិតថ្លៃរយៈ ៤ថ្ងៃ ចាប់ពីថ្ងៃស្អែកនេះទៅ ។

     សេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យបានថ្លែងថា ការរៀបចំទទួលព្យាបាល និងវះកាត់ភ្នែកឡើងបាយជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺមានការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រូពេទ្យឯកទេសភ្នែកមកពីមន្ទីរពេទ្យ អេលីហ្សាប៊ែត ប្រទេសសឹង្ហបុរី ។ រយៈពេល ៤ថ្ងៃនៃការព្យាបាលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៦ ។ ការវះកាត់ជំងឺភ្នែកនេះ នឹងធ្វើឡើងដោយវេជ្ជបណ្ឌិត មកពីមន្ទីរពេទ្យអេលីហ្សាប៊ែត ប្រទេសសឹង្ហបុរី ។

     សូមបញ្ជាក់ទីតាំងម្តងទៀត ទីកន្លែងពិនិត្យ នឹងស្ថិតនៅមន្ទីរពេទ្យព្រះអង្គឌួង អាគារលេខ ១១៨ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ឬទាក់ទងទូរស័ព្ទលេខ ០៧០ ៩៤ ៥០ ៥០៕