ឯកឧត្តម អ៊ុក រ៉ាប៊ុន រួមទាំងថ្នាក់ដឹកនាំខេត្ត ព្រៃវែង អញ្ជើញចុះពិនិត្យមើលស្ពានបេតុង មួយកន្លែង ដែលត្រៀមដាក់សម្ពោធអោយប្រើប្រាស់ នាថ្ងៃទី២៦ ខែមិថុនា ខាងមុខនេះ


ព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស្បោង សារ៉ាត ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែវង ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញ ចុះពិនិត្យមើលស្ពានបេតុង មួយកន្លែងកំពុងសាងសង់ជិតរួចរាល់ហើយ។ ស្ពាននេះមានប្រវែង១៧២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ស្ថិតនៅក្នុងឃុំ ព្រៃកន្លោង និងឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង ហើយនឹងត្រៀមដាក់អោយប្រើប្រាស់ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ៕

Prey Veng 19-5-2016 (6)

Prey Veng 19-5-2016 (5)

Prey Veng 19-5-2016 (9)

Prey Veng 19-5-2016 (2)

Prey Veng 19-5-2016 (8)