សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ


នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ក្រសួងមុខងារសាធារណៈបានសហការជាមួយគណៈកម្មាធិការជាតិសម្រាប់ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការ បុគ្គលិកនៃ គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ដល់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិឱ្យបាន ជ្រួតជ្រាបនិង ចូលរួម អនុវត្តខ្លឹមសារព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិនេះ ឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្តល់ជាគំនិតបន្ថែមក្នុងការរៀបចំ លិខិតបទដ្ឋានគតិ យុត្តនានាបន្ត ទៀត។ ថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តម កិត្តិបណ្ឌិត បានសំណូមពរដល់ក្រសួង ស្ថាប័នទាំងអស់ធ្វើសំណើរដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិលមកក្រសួងមុខងារសាធារណ: ឲ្យបានទាន់ពេលវេលា ព្រោះក្រសួងមុខងារសាធារណ:មិនអាចធ្វើដោយស្វ័យប្រវត្តិទេ។

Pich Bunten 31-5-2016 (1)

Pich Bunten 31-5-2016 (6)

Pich Bunten 31-5-2016 (5)

Pich Bunten 31-5-2016 (4)

Pich Bunten 31-5-2016 (3)

Pich Bunten 31-5-2016 (2)