ប្រព័ន្ធធារាសាស្ត្រ យាយណៃ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ


ប្រព័ន្ធធារាសាស្ត្រ យាយណៃ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងវិញ សម្រាប់បម្រើឱ្យការស្រោចស្រពនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ការសាងសង់ឡើងវិញនេះ រួមមាន ៖
– សាងសង់ទំនប់អាងទឹក ប្រវែង ៩០ ម៉ែត្រ
– សាងសង់ប្រឡាយមេ ០២ ខ្សែ សរុបប្រវែង ៤.៤៧៧ ម៉ែត្រ
– សាងសង់ប្រឡាយរង ០៤ ខ្សែ សរុបប្រវែង ៤.៦១២ ម៉ែត្រ
– សាងសង់ប្រឡាយដោះទឹក ០១ ខ្សែ ប្រវែង ១.៣៣៣ ម៉ែត្រ
– សាងសង់សំណង់សិល្បការ សរុបចំនួន ៨០ កន្លែង ។

តាមការគ្រោងទុក ការសាងសង់ឡើងវិញប្រព័ន្ធធារាសាស្ត្រ យាណៃ នឹងបញ្ចប់ជាស្ថាពរនៅចុងខែឧសភា ឆ្នាំ ២០១៨ ខាងមុខនេះ ដែលនឹងផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីស្រែវស្សា ចំនួន ៥៨៦ ហិកតា និងស្រែប្រាំង ៥០ ហិកតា ។