ភ្នំពេញ៖ ដោយផ្អែកលើមនោសញ្ចេតនា ចំពោះបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស ក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស សម្តេតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែអញ្ជើញចុះ ជួបដោះស្រាយ រាល់បញ្ហាលំបាក ក្តីកង្វល់របស់បងប្អូន ដើម្បីកែប្រែជីវភាពរស់នៅ របស់បងប្អូនឲ្យមានលក្ខណៈ ល្អប្រសើរជាលំដាប់ ប៉ុន្តែអំពើជាកុសលរបស់ សម្តេចតេជោ ខាងលើ ចំពោះបងប្អូនកម្មករ ត្រូវបានពួកតិរច្ឆានមួយចំនួន និយាយវាយប្រហារយ៉ាង អយុត្តិធ៌មបំផុត ដោយចោទ សម្តេច ថាប្រមាថកម្មករ និយោជិតទៅវិញ ។
ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងតាមរយៈ បណ្ដាញទំនាក់ទំនង តេលេក្រាម នៅថ្ងៃទី២៨ ខែកុម្ភៈនេះ ថា” ចំពោះការនិយាយបែប អសីលធ៌មនេះ មកលើសម្តេចតេជោ សូមបងប្អូនកម្មករ និយោជិតនៅទូទាំងប្រទេស និងនៅក្រៅប្រទេស មេត្តាពិនិត្យពិចារណា តាមការគួរចុះ តើការចុះដោះស្រាយរាល់កង្វល់ និងការលំបាកផ្សេងៗ របស់បងប្អូន ព្រមទាំងការឧបត្ថម្ភប្រាក់កាស ដល់កម្មការិនីមានផ្ទៃពោះ ជាការប្រមាថបងប្អូនឬយ៉ាងណា”៕