ឯកឧត្តម កៅ ខុនដារ៉ា បានផ្តល់កិត្តិយសចូលជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅឆ្នាំ២០១៨របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន


ខេត្តកោះកុង ៖ថ្ងៃច័ន្ទ ៤រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម កៅ ខុនដារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់កិត្តិយសចូលជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៧និងលើកទិសដៅឆ្នាំ២០១៨របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុង។កិច្ចប្រជុំនេះ ក៏មានការចូលរួមពីក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជំទាវអភិបាលខេត្ត អភិបាលរង ក្រុមប្រឹក្សាខេត្ត ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត អភិបាល ប្រធានក្រុមប្រឹក្សា ក្រុង-ស្រុក អធិការនគរបាលក្រុង -ស្រុក អាវុធហត្ថក្រុង-ស្រុក សង្កាត់ -ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ សរុប២០០នាក់ ។

Koh Kong Province Monday 4 Roch, Pholkun, Nopsak 2561 05 March 2018
——————————————————
HE Kao Khondara Leader of National Assisting of Koh Kong Province and Vice-president of National Authority For Combating Drugs presided over the meeting to summarize work in 2018 of assisting team in order to examine and support the government policies in Koh Kong Province. This meeting was attended by assisting team , Provincial Governor,Deputy Governor,Police Commissariat of Provincial Gendarmerie, Provincial Governor, Municipal councilor, Authorities of City, District,Commune and Village in total of 200 peoples.