សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗលើបន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលថា រដ្ឋាភិបាលកំពុងតែរំលោភបំពានមកលើស្ថាប័នព្រះមហាក្សត្រ រឿងពិនិត្យស្នាមមេដៃលើញត្តិរបស់គណបក្សសង្គ្រោះជាតិ។
ជាការឆ្លើយតបវិញ សម្តេច ហ៊ុន សែន ដែលកំពុងបំពេញបេសកកម្មនៅប្រទេសម៉ាឡេស៊ី បានផ្ញើសារខ្លួនតាមរយៈសារព័ត៌មានក្នុងស្រុកថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិនយល់ពីបែបបទការងាររដ្ឋបាលដែលអន់ជាងកម្មករសំណង់។