ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ ធ្លាម្អម

28875

រសៀលថ្ងៃច័ន្ទ ១១ រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៨ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះពិនិត្យការអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រចាំ នៅប្រព័ន្ធធារាសាស្ត្រ ធ្លាម្អម ស្ថិតក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ សូមជម្រាបផងដែរថា ប្រព័ន្ធធារាសាស្ត្រ ធ្លាម្អម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលសរុបប្រមាណ ៣.៥០០ ហិកតា ។

 28876

 28877

 28878

 28881

 28880

 28879