សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វព្រៃស្នួលស្ថិតក្នុងខេត្តក្រចេះ

29281

សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វព្រៃស្នួលស្ថិតក្នុងខេត្តក្រចេះ និងដែនជម្រកសត្វព្រៃរនាមដូនសំ ក្នុងខេត្តបាត់ដំបងដែលមានផ្ទៃដីប្រមាណជាង១១ម៉ឺន៤ពាន់ហិកតា(១១៤,៩៦១)។ យោងតាមព្រះរាជក្រឹត្យដែលក្រសួងបរិស្ថានទទួលបានកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដែនជម្រកសត្វព្រៃស្នួលដែលមានផ្ទៃដីចំនួន៧៥,០០០ ហិកតា ចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ដែលបានកំណត់តំបន់ការពារធម្មជាតិ ដោយឡែកដែនជម្រកសត្វព្រៃរនាមដូនសំមានផ្ទៃដី៣៩,៩៦១ហិកតា ចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០០៣ ដែលបានកែសម្រួលផ្ទៃដីតំបន់ដែនជម្រកសត្វព្រៃរនាមដូនសំ៕

 29281

 29282