ប្រជាពលរដ្ឋ ៤៧០គ្រួសារ ក្នុងតំបន់ដាច់ស្រយ៉ាលអារ៉ែង ក្នុងខេត្តកោះកុង បានទទួលអំណោយកាកបាទក្រហម កម្ពុជានៅថ្ងៃទី២៨ ធ្នូនេះ ។
តំបន់អារ៉ែង ជាតំបន់ដាច់ស្រយ៉ាលមួយ ស្ថិតនៅកណ្ដាលព្រៃ ចំងាយជិត ១០០គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង ។ ផ្លូវធ្វើដំណើរទៅកាន់តំបន់អារ៉ែង មានការលំបាកក្រៃលែង ដោយសារតែផ្លូវគ្រលីកគ្រលុកខ្លាំង… ប៉ុន្តែនៅថ្ងៃទី២៨ ធ្នូនេះ ប្រធានសាខាកាកបាទក្រហម ឯកឧត្តម ប៊ុន លើត និងក្រុមការងារនៅតែព្យាយាមធ្វើដំណើរ ក្នុងការយកអំណោយចែកជូនប្រជាពលរដ្ឋនៅទីនោះ ។
តំបន់អារ៉ែង ដាច់ស្រយ៉ាលនោះ គឺជាតំបន់មូយដែលយុវជនក្រុម១៥៧ ធ្លាប់បាននាំអំណោយ និងបានសាងសង់សាលារៀន ៤ខ្នង ជូនកុមារនៅទីនោះផងដែរ ។
ឯកឧត្ដម ប៊ុន លើត អភិបាលខេត្តកោះកុង ក្នុងពេលនាំអំណោយចែកជូនប្រជាពលរដ្ឋ ក៏បានកោតសរសើដល់យុវជនកម្ពុជាក្រុម១៥៧ ដែលបានរួមជួយដល់កិច្ចការងារមនុស្សធម៌ នៅតំបន់អារ៉ែងកន្លងមកនេះផងដែរ ។
គួររំលឹកថា ប្រជាពលរដ្ឋ ៤៧០គ្រួសារ ដែលបានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមសាខាខេត្តកោះកុង គឺជាប្រជាជនមកពីឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ ៕