សម្តេចតេជោសែន បញ្ជាក់ពីការមិនស្នើលើកលែងទោសឲ្យសមរង្ស៊ី


     សម្តេច​តេ​ជោ​ ហ៊ុន សែន​ ​បាន​មាន​ប្រ​សាសន៍​នៅ​ថ្ងៃ​ទី​២៨​ ធ្នូ​នេះ​ ​បង្ហាញ​ភាព​ម៉ឺង​ម៉ាត់​នៃ​ ការ​មិន​ស្នើ​សុំ​រក​ការ​លើក​លែង​ទោស​ ឲ្យ​មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​ ដែល​កំ​ពុង​មាន​ទោស​តាម​ផ្លូវ​តុលា​ការ​នោះ​ទេ​ ។​

     ​ប្រ​សាសន៍​ សម្តេច​តេ​ជោ​​សែន ​បង្ហាញ​ភាព​ម៉ឺង​ម៉ាត់​នេះ​ ​គឺ​បន្ទាប់​ពី​ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក ​សម​ ​រង្ស៊ី​ ​ដែល​កំ​ពុង​នី​រទេស​ខ្លួន​ឯង​នៅ​ក្រៅ​ស្រុក​ ​កំ​ពុង​ស្វែង​រក​វិធី​វិល​ត្រ​ឡប់​ចូល​ក្នុង​ប្រ​ទេស​កម្ពុជា​វិញ​ ​បន្ទាប់​ពី​ការ​រក​គំ​នាប​ជា​អន្តរ​ជាតិ​ ដាក់​​លើ​ប្រ​ទេស​កម្ពុជា​មិន​បាន​សម្រេច​នោះ​ ។​

     ​ប្រ​ភព​ពី​ផ្ទៃ​ក្នុង​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​ថ្លែង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​រំ​ពឹង​រក​ការ​ស្នើ​លើក​លែង​ទោស​ លោក ​សម ​រង្ស៊ី ​តាម​រយៈ​ព្រះ​មហា​ក្សត្រ​ខ្មែរ​ម្តង​ទៀត​ ​ដែល​គណ​បក្ស​ប្រ​ឆាំង​គិត​ថា​ ជា​វិធី​តែ​មួយ​គត់​ដែល​នឹង​អាច​ជួយ​ប្រ​ធាន​គណ​បក្ស​ប្រ​ឆាំង​រូប​នោះ​ ​វិល​ត្រ​ឡប់​មក​កម្ពុជា​វិញ​បាន​…​ ប៉ុន្តែ​ សម្តេច​តេជោ​សែន​ ​បាន​មាន​ប្រ​សាសន៍​នៅ​ថ្ងៃ​ទី​២៨​ ធ្នូ​នេះ​ថា​ ​សម្តេច​ក្នុង​នាម​ជា​នាយក​រដ្ឋ​មន្ត្រី​ នឹង​មិន​ស្នើ​រក​ការ​លើក​លែង​ទោស​ដល់​ទណ្ឌិត​ដដែលៗ​នោះ​ ​ជា​លើក​ទី​៣​ នោះ​ឡើយ​ ​។​

     ប្រ​ធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក ​សម​ ​រង្ស៊ី​ ​វេលា​ចុង​ក្រោយ​នេះ​ ​បាន​រង​ការ​ផ្តន្ទា​ទោស​ដាក់​គុក​ចំ​នួន​ ២​ឆ្នាំ​ផង​…​ ការ​បង្គាប់​របស់​តុលា​ការ​ដើម្បី​ចូល​ខ្លួន​បំ​ភ្លឺ​លើ​ករណី​មួយ​ចំ​នួន​ទៀត​ ​ក្នុង​នោះ​រួម​មាន​ការ​បង្ហោះ​ឯក​សារ​មិន​ពិត​ ចោទ​ថា​កម្ពុជា​ និង​វៀត​ណាម​បាន​ធ្វើ​កិច្ច​ចរចា​ដើម្បី​ចុះ​ហត្ថ​លេខា​ សម្រាប់​រំលាយ​ព្រំ​ដែន​ជាតិ​នៃ​ប្រ​ទេស​ទាំង​២​…​ និង​ការ​បង្ហោះ​ព័ត៌​មាន​មិន​ពិត​មួយ​ទៀត​ចោទ​ថា​ «​របប​កើត​ថ្ងៃ​ ៧​មករា ​ឆ្នាំ​ ១៩៧៩​ ​បាន​កាត់​ទោស​ប្រ​ហារ​ជីវិត​សម្តេច​ព្រះ​ ​នរោ​ត្តម​ ​សី​ហនុ ​និង​ចោទ​ថា​ព្រះ​អង្គ​ជា​ជន​ក្បត់​ជាតិ​» ​ផង​ទៀត​ ។​ ​

     ទូរ​ស័ព្ទ​របស់​មន្ត្រី​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ យ៉ែម​ ប៉ុញ្ញា​ឫទ្ធិ​ ​នា​រសៀល​ថ្ងៃ​ទី​២៨​ធ្នូ​នេះ​ ​បាន​បិទ​ ​និង​មិន​អាច​ខល​ចូល​នោះ​ឡើយ​ ។​ ​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​កំ​ពុង​ព្យា​យាម ​បញ្ចៀស​មិន​អោយ​មាន​ការ​ប្រឈម​មុខ​ក្នុង​ការ​ប្រើ​ពាក្យ​សម្តី​ក្នុង​ពេល​នេះ​ ជា​មួយ​នឹង​សម្តេច​តេជោ​សែន​ឡើយ​ ។