នារសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានក្រុមមិត្តភាពកម្ពុជា-វៀតណាម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា សហការជាមួយគណៈប្រតិភូ សមាគមសប្បុរសជនទីក្រុង ហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះសង្ឃ ឡេធិថាញ់ ដាវ ប្រធានសមាគមន៍ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ ដែលស្ថិតនៅក្នុងឃុំតាជេច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្នងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងសមាគន៍នារីដើម្បីសន្តិភាព និងកាអភិវឌ្ឍន និងអាជ្ញាធរពសក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោកជំទាវ បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឃុំតាជេស ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា អំណោយដែលលោកជំទាវ និងគណៈប្រតិភូនាំយកមកចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសាររួមមាន៖ អង្ករចំនួន១តោន មីកញ្ចប់ចំនួន២០០កេស ស្កសរចំនួន២០០គីឡូក្រាម ប្រេងឆាចំនួន២០០ដប ទឹកសាអីវចំនួន២០០ដប ម្សៅស៊ុបចំនួន៤០០កញ្ចប់ និងថវិការសរុបចំនួន៦,០០០,០០០រៀល។