ខេត្តហៃណាន នឹងធ្វើការហោះហើរត្រង់មកកាន់កម្ពុជា


ឯកឧត្ដម Luo Baoming លេខាបក្សខេត្តហៃណានបានថ្លែងថា ក្នុងខែកក្កដានេះទីក្រុងហៃកាវ ខេត្តហៃណាន នឹងធ្វើការហោះហើរត្រង់ក្នុងមួយ សប្ដាហ៍ម្ដងមកកាន់ទីក្រុង សៀមរាប និងរាជធានីភ្នំពេញ របស់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់ អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យឯកឧត្ដម   Luo Baoming លេខាបក្សខេត្តហៃណាន និងគណៈប្រតិភូចូលជួបសម្ដែង ការគួរសម នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
ឯកឧត្ដម Luo Baoming បានជម្រាបសម្ដេចតេជោថា កន្លងមកខេត្តហៃណាន និងខេត្តកំពង់ចាម មានកិច្ច សហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។
ខេត្តហៃណានបានផ្ដល់នូវការបណ្ដុះបណ្ដាលព្រះសង្ឃកម្ពុជាប្រមាណជាង៤០០អ ង្គ ហើយទស្សនកិច្ច មកកាន់កម្ពុជានាពេលនេះគឺដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់ តែមានភាពរឹងមាំថែមទៀត ជាពិសេសជាមួយខេត្តកំពង់ចាមគឺបានចុះហត្ថលេខាលើអនុស្សរណៈ ធ្វើ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងអស់ ពិសេសលើវិស័យកសិកម្មតែម្ដង។ជាមួយនេះឯកឧត្ដម ក៏បានសុំការអនុញាតពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីនាំគ្រូពេទ្យភ្នែកមកជួយព្យាបាលភ្នែកជូនដល់ប្រជាជនកម្ពុជា។
ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជននិង រដ្ឋាភិបាលចិន ពិសេសខេត្តហៃណានដែល បានជួយដល់ការបណ្ដុះបណ្ដាលព្រះសង្ឃកម្ពុជា និងជួយដល់ កម្ពុជា ពិសេសបានចុះអនុស្សរណៈធ្វើកិច្ចសហប្រតិបត្តិការ ជាមួយនឹង ខេត្តកំពង់ចាម។
សម្ដេចក៏បានថ្លែងអំណរគុណផងដែរចំពោះកិច្ចសហប្រតិបត្តិការទាំងឡាយ ជាពិសេសការចង់នាំគ្រូពេទ្យ  ភ្នែក ដើម្បីមកជួយព្យាបាលដល់ប្រជាជន កម្ពុជា និងសូមស្វាគមន៍ចំពោះការបញ្ជូនគ្រូពេទ្យមកនេះ ប្រសិន ណាបើអាចបញ្ជូនមកឆាប់កាន់តែល្អ ព្រោះថាប្រជាជនកម្ពុជាមានបញ្ហាជំងឺភ្នែក មើលមិនច្បាស់នេះ។
ដោយឡែកការហោះហើរត្រង់មកកាន់ទីក្រុងភ្នំពេញ និងទីក្រុងសៀមរាប សម្ដេចបានសម្ដែងនូវការរីករាយ ព្រោះថានេះ គឺជាកត្តាសំខាន់ក្នុងការ តភ្ជាប់រវាងប្រជាជនក៏ដូចជាប្រទេសទាំងពីរផងដែរ៕

HUN SEN 14-7-2016 (1)

HUN SEN 14-7-2016 (4)

HUN SEN 14-7-2016 (2)

HUN SEN 14-7-2016 (3)