ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា និងឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងមួយកន្លែង ក្នុងខេត្តព្រះវិហារ


នៅព្រឹកថ្ងៃព្រហស្បត្ត៏ ៩រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស
២៥៦២ ត្រូវនិងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៨ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា គណអភិបាលនៃអភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងមួយកន្លែង បណ្តោយប្រវែង ៣៦ ម៉ែត្រ ទទឹង ៨ ម៉ែត្រ តរភ្ជាប់ពីឃុំខ្យងទៅឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ។ ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្មកងទ័ពជើងគោក។ ក្នុងពិធីនេះមានប្រជាពលរដ្ឋចូលរួមចំនួន ៦៣០នាក់ ម្នាក់ៗទទួលបានសារុង០១ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។