អភិបាលខេត្តមណ្ឌលគិរី ចែកពូជស្រូវផ្ការំដួល១តោន និងជីសរីរាង្គសញ្ញារូបក្ងានចំនួន២៥០០គីឡូក្រាម ជូនដល់កសិករ១០០គ្រួសារ នៅស្រុកកោះញែក


មណ្ឌលគិរីះ ប្រជាកសិករចំនួន១០០គ្រួសារ ស្ថិតនៅពីរឃុំ គឺឃុំអរបួនលើ និងឃុំស្រែសង្គម ក្នុងស្រុកកោះញែក ទទួលបានពូជស្រូវចំនួន១.០០០គីឡូក្រាម និងជីសរីរាង្គសញ្ញារូបក្ងានចំនួន២៥០០គីឡូក្រាម ពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល​ នៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨