អភិបាលខេត្តកោះកុង អញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ដើម្បីធ្វើបទបង្ហាញ​ New Border Pass ប័ណ្ណឆ្លងដែន​​(គម្រូថ្មី)


ថ្ងៃព្រហស្បតិ៍ ២ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២
ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨លោកជំទាវ​ មិថុនា​​ ភូថង​​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ ដើម្បីធ្វើបទបង្ហាញ​ New Border Pass ប័ណ្ណឆ្លងដែន​​(គម្រូថ្មី) នៅសាលាខេត្តត្រាត ក្នុងការបញ្ជាក់​​លក្ខណៈថ្មី របស់ប័ណ្ណឆ្លងដែន​ ខេត្តកោះកុង/ខេត្តត្រាត៕