ទាក់ទិនងនឹងការលើកឡើងរបស់គណបក្សសង្រ្គោះជាតិ បានប្រកាសធ្វើកំណែទម្រង់ផ្ទៃក្នុង បក្សធ្វើយ៉ាងណា ដើម្បីឲ្យទទួល បានការគំាទ្រពី មហាជនបន្ថែមទៀត ឯកឧត្តម សួស យ៉ារ៉ា អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងរបស់គណបក្សប្រឆំាង គឺជាគោលការណ៍របស់គេតែប៉ុណ្ណោះ ហើយ CPP មិនចាប់អារម្មណ៍និងមិនមានយោបល់អ្វីទេ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងមកដល់ហើយ ឯកឧត្តម បានមានប្រសាសន៍លើកឡើងថា គណបក្សប្រជាជនកម្ពុជា មាន យុទ្ធសាស្ត្រផងដែរ ក្នុងការដណ្តើម ជ័យជំនះ ប៉ុន្តែមិនអាចបញ្ចេញនាពេលនេះបានទេ ដោយមូលហេតុនៃការមិនប្រកាសឲ្យដឹងនោះ មកពីការឃោសនាបោះឆ្នោតមិនទាន់មកដល់។
ឯកឧត្តម បានអំពាវនាវនិងជំរុញលើកទឹកចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលកំពុងធ្វើសកម្មភាព នានា នាពេលបច្ចុប្បន្ន ជាពិសេសនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែល បានអនុវត្តបទប្បញត្តិដែលរដ្ឋសភាជាតិ បានអនុម័តដាក់ឲ្យអនុវត្ត។
ឯកឧត្តម សួស យ៉ារ៉ា៖ CPP មិនចាប់ អារម្មណ៍ ចំពោះកំណែទម្រង់ ផ្ទៃក្នុង CNRP
