សម្តេចអគ្គមហាពញាចក្រីហេងសំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១០នីតិកាលទី៥ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈសំខាន់ៗចំនួនពីរ


នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រីហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១០នីតិកាលទី៥ដើម្បីពិភាក្សានិងអនុម័តលើរបៀបវារៈសំខាន់ៗចំនួនពីរ÷

១-ការពិនិត្យសំណើសំុអនុម័តនូវសេចក្តីពា្រងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុន ស្នេថេកខូអិលធីឌី។

២-ការពិនិត្យសំណើសំុអនុម័តនូវសេចក្តីពា្រងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអោយក្រុមហ៊ុនខេមបូឌាអិុនធើណេស្យូណលអិុនវេស្តមែនឌីវើឡុបមែនគ្រុប៕