ឯកឧត្តម ទឹម ផន អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋរស់នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង


នាព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តមទឹមផនលេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋរស់នៅឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង សរុបចំនួន ១៥០នាក់។

ជាមួយគ្នានេះដែរ ឯកឧត្តម បានមានមតិផ្តាំផ្ញើរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំភ្លេចនាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកនូវថ្នាំពេទ្យចំនួន ០៥មុខ ចែកជូនអ្នកចូលរួមផងដែរ រួមមាន ៖ ថ្នាំឈឺក្បាល ០១កញ្ចប់ ថ្នាំរលាកច្រមុះ ០១ប្រអប់ ថ្នាំឈឺធ្មេញ ០១ប្រអប់ ថ្នាំឈឺភ្នែក ០១បំពង់ និងថ្នាំឬសដូងបាត ០១ប្រអប់ ។